ឯកឧត្តម ចាយ បូរិន និងលោកជំទាវ ដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពជូនពរ សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២៦


ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្ត្រា ដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២៦ នាថ្ងៃសៅរ៍ ៧រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

 

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី ‎បានបួងសួង ដល់ គុណបុណ្យ ព្រះ រតនត្រ័យគុណកែវ ទាំង បីនិង វត្ថុ ស័ក្តិសិទ្ធិ ក្នុង លោក ទេវតា ថែរក្សា ព្រះរាជាណាចក្រ កម្ពុជា ទេវតា ឆ្នាំ ថ្មី ប្រសិទ្ធិ ពរជ័យ សិរី សួស្តី ជ័យ មង្គល វិបុល សុខ មហា ប្រសើរ ជូន សម្ដេច អគ្គ មហា ពញា ចក្រី ហេង សំរិន និងសម្តេច ធម្ម វិសុទ្ធ វង្សា សៅ ទី ហេងសំរិន សូមសមប្រកប ដោយ ពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: និងពល: កុំបីប្រែក្លាយទៅជាបការៈដទៃឡើយ។