អភិបាលខេត្តស្វាយរៀង ឧបត្ថម្ភសម្ភារៈនិងថវិកាមួយចំនួន ជូនដល់វីរកងទ័ពជួរមុខដែលរងរបួសក្នុងពេលប្រយុទ្ធជាមួយសត្រូវឈ្លានពានថៃនាពេលកន្លងទៅ


នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥នេះ ឯឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចាត់ឱ្យលោកស្រី យ៉ក់ ស៉ីណាត អភិបាលរងខេត្តស្វាយរៀង នាំយកសម្ភារៈនិងថវិកាមួយចំនួនចុះសួសុខទុក្ខវីរកងទ័ពជួរមុខដែលរងរបួសក្នុងពេលប្រយុទ្ធជាមួយសត្រូវឈ្លានពានថៃ និងបន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ និងបានបន្តមកសម្រាកនៅផ្ទះ នាស្រុកកំណេីតនៅខេត្តស្វាយរៀងរួមមាន៖

 

– លោក គង់ សារ៉ុម វីរកងទ័ពជួរមុខ រងគ្រោះត្រូវផ្សែងពុលរស់នៅភូមិជៀសឫស្សី ឃុំកំពង់ចំឡង ស្រុកស្វាជ្រំ។

– លោក យន់ ធន វីរកងទ័ពជួរមុខ រងគ្រោះដោយសារផ្សែងពុល រស់នៅភូមិបឹងរ៉ៃ ឃុំក្រោលគោ ស្រុកស្វាយជ្រំ។

-លោក អ៊ុំ វ៉ាន់ផាត វីរ វីរកងទ័ពជួមុខ រងគ្រោះដោយត្រូវផ្សែងពុល នៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍។

 

សម្ភារៈ និងថវិការបស់រដ្ឋបាលខេត្តផ្តល់ជូនវីរៈកងទ័ពខាងលេីក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៥បេ ស្មើ១២៥គីឡូ,មី ១០កេស,ទឹកត្រី ៥យួរ,ទឹកស៊ីអុីវ ៥យួរ,បាកាស៣កេស

និងថវិកាចំនួន ៥០០,០០០រៀល៕