ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី តំណាងប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ព្រមទាំងក្រុមប្រឹក្សា អភិបាលរងខេត្ត កងកម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធ នៅថ្ងៃទី១១ខែមករាឆ្នាំ២០២៦ បាននាំយកអំណោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា និងក្រុមគ្រួសារ ប្រគល់ជូនវីរកងទ័ព កងកម្លាំងនគរបាល និងប្រជាពលរដ្ឋភៀសសឹក នៅទិសខេត្តសៀមរាប ព្រះវិហារ និងខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ថា អំណោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខានិងក្រុមគ្រួសារ ដែលឯកឧត្តម សួន សុម៉ាលីន និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ព្រមទាំងក្រុមការងារ បានប្រគល់ជូននាឱកាសនោះ រួមមាន៖
*១. ទិសខេត្តសៀមរាប
ប្រជាពលរដ្ឋភៀសសឹក ចំនួន ២ ០០០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន ៖ អង្ករ ១០គីឡូក្រាម, មី ២០កញ្ចប់, ទឹកបរិសុទ្ធ ១កេស, ភេសជ្ជៈ កន្លះកេស, ឃីត ១កញ្ចប់, ត្រីខកំប៉ុង ១យួរ និងអាវកូនក្មេងតូច។
ឧបត្ថម្ភក្រុមការងារប្រចាំការក្នុងមណ្ឌលជនភៀសសឹក ថវិកា ចំនួន ៥លានរៀល។
*២. ទិសខេត្តឧត្តរមានជ័យ
ឧបត្ថម្ភកងពល លេខ២១ រួមមាន៖ ថវិកា ៨លានរៀល, ឃីត ៥០០កញ្ចប់, អង្ករ ២,៥តោន, ទឹកត្រី ៥០យួរ, ទឹកស៊ីអ៉ីវ ៥០យួរ, ត្រីងៀត ១០០កញ្ចប់, អំបុក ២៥០គីឡូក្រាម, អំបុកលីងច្រកដប ២កេស, សាច់ក្រកឆ្អិន ២កេស, សាច់គោឆ្អិន ២កេស, បាយក្តាំង ១០កេសធំ, ក្រមាធំ ៤០, កានទឹក ១០០កាន, ចង្ក្រាន្តហ្គាសតូច ១០០គ្រឿង, កំប៉ុងហ្គាស ៤០០, អាវក្បាលគីប ៤បេ, ស្ករស ៥០គីឡូក្រាម, ក្រហុក ៥០គីឡូក្រាម, ខ្ទឹមស ៥០គីឡូក្រាម, បារី ១កេស និងទឹកបរិសុទ្ធ ២០០កេស។
ឧបត្ថម្ភកងកម្លាំងតំបន់ប្រតិបត្តិការសឹករង រួមមាន៖ ថវិកា ៤,៥លានរៀល, ឃីត ២៥០កញ្ចប់, អង្ករ ២,៥តោន, ទឹកស៊ីអ៉ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ត្រីងៀត ១០០កញ្ចប់, អំបុក ២៥០គីឡូ, អំបុកលីងច្រកដប ២កេស, សាច់ក្រកឆ្អិន ២កេស, សាច់គោឆ្អិន ២កេស, បាយក្ដាំង ១០កេសធំ, ក្រម៉ាធំ ៤០ក្រម៉ា, កានទឹក ១០០កាន, ចង្ក្រាន្តហ្គាសតូច ១០០គ្រឿង, កំប៉ុងហ្គាស ៤០០កំប៉ុង, អាវក្បាលគីប ៤បេ, ស្ករស ៥០គីឡូក្រាម, ប្រហុក ៥០គីឡូក្រាម, ខ្ទឹមស ៥០គីឡូក្រាម, បារី ១កេស និងទឹកបរិសុទ្ធ ២០០កេស។
ឧបត្ថម្ភកងកម្លាំងនគរបាលខេត្ត ដោយក្នុង ១អង្គភាពទទួលបាន ៖ ថវិកា ៤,៥លានរៀល, ឃីត ២៥០កញ្ចប់, អង្ករ ២តោន, អំបុក ២៥០គីឡូក្រាម, អំបុកលីងច្រកដប ២កេស, សាច់ក្រកឆ្អិន ២កេស, សាច់គោឆ្អិន ២កេស, ទឹកស៊ីអ៉ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ត្រីងៀត ១០០កញ្ចប់, បាយក្ដាំង ១០កេសធំ, ក្រមាធំ ៤០, កានទឹក ៥០កាន, ចង្ក្រាន្តហ្គាសតូច ៥០គ្រឿង, កំប៉ុងហ្គាស ២០០កំប៉ុង, អាវក្បាលគីប ៤បេ, ស្ករស ៥០គីឡូក្រាម, ប្រហុក ៥០គីឡូក្រាម, ខ្ទឹមស ៥០គីឡូក្រាម និងទឹកបរិសុទ្ធ ១០០កេស។
*៣. ទិសខេត្តព្រះវិហារ
ឧបត្ថម្ភកងកម្លាំងតំបន់ប្រតិបត្តិការសឹករង រួមមាន៖ ថវិកា ២លានរៀល, អង្ករ ២,៥តោន, ទឹកស៊ីអ៉ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ត្រីងៀត ១០០កញ្ចប់, អំបុក ២៥០គីឡូក្រាម, អំបុកលីងច្រកដប ២កេស, សាច់ក្រកឆ្អិន ២កេស, សាច់គោឆ្អិន ២កេស, បាយក្ដាំង ១០កេសធំ, ក្រមា ៤០, កានទឹក ១០០កាន, ចង្ក្រាន្តហ្គាសតូច ១០០គ្រឿង, កំប៉ុងហ្គាស ៤០០កំប៉ុង, អាវក្បាលគីប ៤បេ, ស្ករស ៥០គីឡូក្រាម, ប្រហុក ៥០គីឡូក្រាម, ខ្ទឹមស ៥០គីឡូក្រាម, បារី ១កេស និងទឹកបរិសុទ្ធ ២០០កេស។
ឧបត្ថម្ភកងកម្លាំងនគរបាលខេត្ត រួមមាន ថវិកា ២លានរៀល, អង្ករ ២តោន, អំបុក ២៥០គីឡូក្រាម, អំបុកលីងច្រកដប ២កេស, សាច់ក្រកឆ្អិន ២កេស, សាច់គោឆ្អិន ២កេស, ទឹកស៊ីអ៉ីវ ៥០យួរ, ទឹកត្រី ៥០យួរ, ត្រីងៀត ១០០កញ្ចប់, បាយក្ដាំង ១០កេសធំ, ក្រមាធំ ៤០, កានទឹក ៥០កាន, ចង្ក្រាន្តហ្គាសតូច ៥០គ្រឿង, កំប៉ុងហ្គាស ២០០កំប៉ុង, អាវក្បាលគីប ៤បេ, ស្ករស ៥០គីឡូក្រាម, ប្រហុក ៥០គីឡូក្រាម, ខ្ទឹមស ៥០គីឡូក្រាម និងទឹកបរិសុទ្ធ ១០០កេស៕
















