ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីទិន្នន័យការអភិវឌ្ឍភូមិ នៅកម្ពុជា


ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពី ទិន្នន័យការអភិវឌ្ឍភូមិនៅជនបទ នៅព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការប្រចាំការលោក លោកស្រី ជាថ្នាក់ដឹកនាំ មន្រី្ដជំនាញនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ព្រមទាំង នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងសហការីផងដែរ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យលទ្ធផលនៃវិភាគនិងការវាយតម្លៃស្ថានភាពអភិវឌ្ឍនិងតម្រូវការសម្រាប់អភិវឌ្ឍន៍នៅជនបទឱ្យមានវិបុលភាព ប្រកបដោយបរិយាប័ន្ន សមធម៌ និងចីរភាព ដើម្បីចូលរួមធ្វើឱ្យសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕