ពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង 


នៅថ្ងៃទី១៤ខែមករា ឆ្នាំ២០២៦នេះ រដ្ឋបាលបាលខេត្តស្វាយរៀងបានរៀបចំពិធីបេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត ស្ថិតនៅសាលប្រជុំអគារ”ឃ”សាលាខេត្តស្វាយរៀង ដែលមានរយះពេល២ថ្ងៃគឺថ្ងៃ១៤-១៥ ខែមករា ឆ្នាំ២០២៦។

 

ពិធីនេះមានការអញ្ជេីញចូលរួមពីឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការកងកម្លាំងទាំង៣ និងកងកម្លាំងក្រោមឱវាទ លោក លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត លោក អភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត លោក លោកស្រីមេឃុំ /ចៅសង្កាត់ និងនាយប៉ុស្តិ៍រដ្ឋបាលនានាក្នុងខេត្តសរុបប្រមាណ៣៧០នាក់។

 

សូមជម្រាបជូនថា ក្នុងរយះពេលពេញមួយថ្ងៃទី១នៃកម្មវិធីសន្និបាត បានប្រព្រឹត្តទៅតាមរបៀបវរៈដែលបានគ្រោងទុកមានដូចជាពេលព្រឹក ពិធីបេីកកម្មវិធីសន្និបាតដោយឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងពេលរសៀលកិច្ចពិភាក្សាតាមក្រុមលេីប្រធានបទសំខាន់ៗមួយចំនួន ដោយមានការពិនិត្យតាមក្រុមនីមួយដោយផ្ទាល់ពីសំណាក់ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ត ។

 

ចំពោះថ្ងៃស្អែកនិងមានការធ្វេីបទបង្ហាញ និងដាក់ទិសដៅលេីប្រធានបទនីមួយៗ ក្រោយពីបានពិភាក្សាតាមក្រុម នៅថ្ងៃនេះ និងមានកម្មវិធីបិទសន្និបាតុបូកសរុបការងាររបស់រដ្ឋបាលខេត្តដែលនិងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ នឹងវិចិត្រសិល្បះ ជាប្រធានក្រុមការរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។