នៅរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អមដំណើរដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត រួមនឹងប្រតិភូអមដំណេីរ អញ្ជើញចុះពិនិត្យមេីលការរៀបចំថ្នាក់រៀនបណ្តោះអាសន្ន នៅជំរំជនភៀសសឹក នៃសាលាបឋមសិក្សាកណ្ដោល ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរ នៃការចុះពិនិត្យមើលថ្នាក់រៀនបណ្ដោះអាសន្ន នៅទីតាំងជំរំជនភៀសសឹក ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ ក៏ដូចជាក្មួយៗសិស្សានុសិស្ស ព្រមទាំងបាននាំយកនូវសម្ភារៈសិក្សាមួយចំនួន ជូនដល់លោកគ្រូ-អ្នកគ្រូ ព្រមទាំងថវិកាមួយចំនួន និងជូនសម្ភារៈសិក្សាដល់សិស្សានុសិស្សដែលកំពុងបង្រៀន និងរៀនសូត្របណ្ដោះអាសន្ន នៅក្នុងសាលាបឋមសិក្សាកណ្ដោល ផងដែរ។
ឯកឧត្តម ហង់ជួន ណារ៉ុន បានកោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ជួយដល់ប្រជាជន ខណៈពេលដែលយោធាថៃឈ្លានពានចូលក្នុងបូរណភាពទឹកដីកម្ពុជា។ ឯកឧត្តមថ្លែងអំណរគុណដល់លោកគ្រូ-អ្នកគ្រូទាំងអស់ បានខិតខំអស់កម្លាំងកាយចិត្ត នៅក្នុងការបន្តផ្ដល់សេវាអប់រំ ជាពិសេសអរគុណទៅដល់មន្ទីរអប់រំ ក៏ដូចជាមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងតស៊ូ មិនខ្លាចនឿយហត់នៅក្នុងការជួយដល់សិស្សានុសិស្សភៀសសឹក រៀបចំនូវទីតាំងបណ្តោះអាសន្នឲ្យសិស្សានុសិស្ស មានឱកាសសិក្សារៀនសូត្រ។
ឯកឧត្តមបញ្ជាក់ថា ក្រសួងក៏បានបង្កេីនមូលនិធិសាមគ្គី ដេីម្បីជួយដល់លោកគ្រូ-អ្នកគ្រូ ដែលបានបាត់បង់ទ្រព្យសម្បត្តិផ្ទះសម្បែង ដើម្បីគ្នាក្នុងគ្រាដ៏លំបាកមួយនេះក្នុងនាមប្រជាជនខ្មែរតែមួយ ក៏ជាការបង្ហាញពីការឯកភាពជាតិ សាមគ្គីភាព ក្នុងនាមជាគ្រូបង្រៀន៕





















