ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ចុះពិនិត្យស្ថានភាពជនភៀសសឹក ក្នុងខេត្តបន្ទាយមានជ័យ


នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យ ស្ថានភាពជនភៀសសឹក នៅមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

នាឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត ទៅលើការរៀបចំ និងការផ្គត់ផ្គង់ជាគ្រឿងឧបភោគ បរិភោគគ្រប់គ្រាន់ជូនជនភៀសសឹក។

ឯកឧត្តមបានជំរុញបន្ថែមដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏ដូចជារដ្ឋបាលស្រុកនៅទីតាំងមណ្ឌលជនភៀសសឹក ត្រូវនៅប្រចាំការចុះពិនិត្យមេីលជនភៀសសឹក ឲ្យបានជាប់ជាប្រចាំ ដើម្បីដោះស្រាយរាល់បញ្ហា ក៏ដូចជាស្បៀងជូនពួកគាត់ឲ្យទាន់ពេលវេលា ប្រសិនបេីពួកគាត់មានការខ្វះខាត៕