ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៥ និងលើកទិសដៅបន្តឆ្នាំ២០២៦ របស់ក្រុមការងារគណបក្សចុះជួយខណ្ឌឫស្សីកែវ


(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្ស អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ «គ៧៧»៕