លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមកាងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែប្រភេទDBSTប្រវែង ៤៣០០ម៉ែត្រ ទទឹង៦ម៉ែត្រ ឆ្លងកាត់ភូមិសំពៅមាស ភូមិសាន់គ(ខ) និងភូមិប្រាសាទ ជាអំណោយសម្ដចមាហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្ថិតនៅក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកជំទាវបានថា ទោះបីប្រទេសជាតិស្ថិតក្នុងសង្គ្រាមឈ្លានពានពីប្រទេសជិតខាងក្តី ក៏មិនអាចធ្វើឲ្យការរាំងស្ទះពីការអភិវឌ្ឍបានដែរ។ ថ្ងៃនេះជាថ្ងៃពិសេសសម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរស្រុកកំពង់ស្វាយ ដែលបានទទួលនៅអំណោយដ៏ពិសេស គឺជាផ្លូវក្រាលកៅស៊ូមួយខ្សែប្រភេទDBST ព្រោះសម្ដេចតែងតែគិតគូរសុខទុក្ខ និងការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋលោកមិនដែលមើលរំលង ឬទុកឱ្យបងប្អូននៅឯកានោះឡើយ ដូចជានេះជាចំណងដៃថ្មីជូនប្រជាពលរដ្ឋនៅ ឃុំសាន់គរ ដើម្បីឱ្យមានការអភិវឌ្ឍឈានឡើង និងផ្តល់សារៈសំខាន់សម្រាប់បម្រើឱ្យផលប្រយោជន៍ ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរចេញចូល ឆ្លងកាត់ ដឹកទំនិញផលិតផល កសិផលផ្សេងៗទៅកាន់ទីផ្សារបានយ៉ាងងាយស្រួល ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមានទឹកចិត្តសប្បាយរីករាយ។
លោកជំទាវអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវបេតុងមួយខ្សែនេះ និងអ្នករស់នៅអមសងខាងផ្លូវ សូមមេត្តាជួយថែរក្សាផ្លូវនេះឱ្យបានល្អប្រសើរ ដើម្បីជាប្រយោជន៍រួម ក៏ដូចជាការធ្វើចរាចរណ៍ត្រូវមានការប្រុងប្រយ័ត្នចៀសវាងគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយយថាហេតុណាមួយ៕




























