សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលយកសំណើរបស់ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភា (ISC)។ សន្និសីទនេះ គ្រោងធ្វើនៅខែសីហា ឬខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ។
សូមបញ្ជាក់ថា សំណើរបស់លោក ស៊ីយ៉េដ យូសាហ្វ រ៉ាសា ហ្គីឡានី (Syed Yusuf Raza Gillani) ប្រធានព្រឹទ្ធសភាប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា បានធ្វើឡើងក្នុងជំនួបអាហារពេលព្រឹកជាមួយសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។
















