លោក ឈិន សុធា យុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលតែងតែរិះគន់រាជរដ្ឋាភិបាលមិនសំចៃមាត់នោះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ជួបសម្តែងការគួរសម។
លោក ឈិន សុធា ជាយុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលធ្លាប់បានរិះគន់ខ្លាំងមកលើរាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ឈិន សុធា បានបង្ហោះរូបភាពចំនួន៣សន្លឹក ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅគេហដ្ឋាននាទីក្រុងតាខ្មៅ ខេត្តកណ្តាល។
លោក ឈិន សុធា បានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាពកម្ពុជាដែលបានអនុញ្ញាតឱ្យរូបគេ បានចូលសម្តែងការគួរសម។
សុធា បានរៀបរាប់ថា «ថ្វីត្បិតតែខ្ញុំបាទជាអ្នករិះគន់បញ្ហាសង្គម និងនយោបាយក៏ពិតមែន តែពេលខ្លះមានប៉ះពាល់ដល់ស្ថាប័នរដ្ឋាភិបាល តែបេះដូងពុក និងសម្តេចធិបតី បានបើកទ្វាស្វាគមន៍ខ្ញុំបាទយ៉ាងកក់ក្តៅបំផុត!»។
សុធា បានរំលេចថា សម្តេចតេជោ និងសម្តេចមហាបវរធិបតី គឺពិតជាមេដឹកនាំដែលមានបេះដូងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕




