សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយុវជនខ្មែរនៅជប៉ុន ដែលតែងរិះគន់រាជរដ្ឋាភិបាល​មិនសំចៃមាត់ម្នាក់ទៀត ជួបសម្តែងការគួរសម


លោក ឈិន សុធា យុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលតែងតែរិះគន់រាជរដ្ឋា​ភិបាលមិនសំចៃមាត់នោះ ទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន ជួបសម្តែងការគួរសម។

លោក ឈិន សុធា ជាយុវជនខ្មែររស់នៅប្រទេសជប៉ុន ដែលធ្លាប់បានរិះគន់ខ្លាំងមក​លើ​រាជ​រដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ លោក ឈិន សុធា បានបង្ហោះរូប​ភាព​ចំនួន៣សន្លឹក ក្នុងពេលចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នៅគេហដ្ឋាននាទីក្រុងតាខ្មៅ ខេត្តកណ្តាល។

លោក ឈិន សុធា បានគោរពអរគុណសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព​កម្ពុជា​ដែលបានអនុញ្ញាតឱ្យរូបគេ បានចូលសម្តែងការគួរសម។​

សុធា បានរៀបរាប់ថា «ថ្វីត្បិតតែខ្ញុំបាទជាអ្នករិះគន់បញ្ហាសង្គម និងនយោបាយ​ក៏ពិត​មែន តែពេលខ្លះមានប៉ះពាល់ដល់ស្ថាប័នរដ្ឋាភិបាល តែបេះដូងពុក និងសម្តេចធិបតី បានបើកទ្វាស្វាគមន៍ខ្ញុំបាទយ៉ាងកក់ក្តៅបំផុត!»។

សុធា បានរំលេចថា សម្តេចតេជោ និងសម្តេចមហាបវរធិបតី គឺពិតជាមេដឹកនាំ​ដែល​មាន​បេះដូង​ប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕