ឯកឧត្តម សោម សឿន អញ្ជើញជាអធិបតីក្នុងវគ្គបំពាក់បំប៉នជំនាញIT ស្តីពី ការងារគ្រប់គ្រងបញ្ជីសមាជិកបក្ស និងមន្ត្រីគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ក្រសួង ស្ថាប័ន


រសៀលថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ថ្ងៃនេះ ឯកឧត្តម សោម សឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល អញ្ជើញជាអធិបតីក្នុងវគ្គបំពាក់បំប៉នជំនាញIT ស្តីពី ការងារគ្រប់គ្រងបញ្ជីសមាជិកបក្ស និងមន្ត្រីគណបក្សតាមប្រព័ន្ធព័ត៌មានវិទ្យា សម្រាប់ក្រសួង ស្ថាប័ន នៅសាលប្រជុំ ៧មករា សមាជិកចូលរួមសរុបចំនួន នាក់ ។ ក្នុងវេលានេះដែរឯកឧត្តម សោម សឿន បានមានមតិស្វាគមន៍ ផ្តាំផ្ញើសាកសួរសុខទុក្ខ ទៅកាន់សិក្ខាកាមដែលបានអញ្ជើញមកចូលរួមវគ្គ បន្ទាប់ពីនោះមកឯកឧត្តម ញ៉ែម សច្ចៈ អនុប្រធានគណៈចាត់តាំងគណៈកម្មាធិការកណ្តាល បានចាប់ផ្តើមធ្វើបទឧទ្ទេសនាមជូនសិក្ខាកាម ៕