(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមីនានេះ បានបង្ហោះសារអបអរសាទរ ខួបលើកទី២៧ ថ្ងៃបង្កើត «ព្រឹទ្ធសភា» ២៥ មីនា ១៩៩៩-២៥ មីនា ២០២៦។
ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៩ ក្រោយពីមានកិច្ចប្រជុំរវាងថ្នាក់ដឹកនាំគណបក្សនយោបាយធំៗទាំងពីរ ក្រោមព្រះរាជាធិបតីភាពនៃអតីតព្រះមហាក្សត្រ នរោត្តម សីហនុ ដើម្បីបញ្ចប់វិបត្តិនយោបាយ និងពង្រឹងស្ថេរភាពជាតិ។
ព្រឹទ្ធសភានីតិកាលទី១ បានបើកសម័យប្រជុំលើកទី១ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩ ដោយមានសមាជិកចំនួន៦១រូប។
ព្រឹទ្ធសភាមានតួនាទីជាស្ថាប័ននីតិប្បញ្ញត្តិដ៏កំពូល ដែលមានសមត្ថកិច្ចខុសពីរដ្ឋសភា ក្នុងការពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ឬសេចក្តីស្នើច្បាប់ដែលរដ្ឋសភាបានអនុម័ត ប៉ុន្តែគ្មានសិទ្ធិផ្តួចផ្តើមគំនិតសើរើ និងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ៕

