ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង រួមជាមួយអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ និងមន្រ្តីពាក់ព័ន្ធ នៅថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២៦ បាននាំយកស្បៀង សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនវីរៈកងទ័ព និងប្រជាពលរដ្ឋភៀសសឹក នៅទិសខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបាននាំយកនូវអំណោយផ្តល់ជូនជូនជនភៀសសឹក រួមមាន៖
*ទី១៖ ឧបត្ថម្ភមណ្ឌលភៀសសឹកខេត្តឧត្តរមានជ័យ ថវិកា ១០លានរៀល, អង្ករ ១១តោន, មីជាតិ ៣០០កេសតូច(ស្មើនឹង ៥០កេសធំ), ទឹកបរិសុទ្ធ ១០០កេស, ត្រីខ ១០០កេស និងភេសជ្ជៈវីអាក់ទីវ ១០០កេស។
*ទី២៖ ឧបត្ថម្ភមណ្ឌលភៀសសឹកខេត្តបន្ទាយមានជ័យ ថវិកា ១០លានរៀល, អង្ករ ១១តោន, មីជាតិ ៣០០កេសតូច(ស្មើនឹង ៥០កេសធំ), ទឹកបរិសុទ្ធ ១០០កេស, ត្រីខ ១០០កេស និង ភេសជ្ជៈវីអាក់ទីវ ១០០កេស។
*ជូនវីរៈកងទ័ព រូមមាន៖
*ទី១៖ កងពលលេខ២១ ខេត្តឧត្តរមានជ័យ ទទួលបាន ថវិកា ១០លានរៀល, អង្ករ ៥០០គីឡូ, អំបុក ៣០កេស, សាច់គោ ៥កេស, សាច់ក្រក ១០កេស, ត្រងៀត ៥០០កញ្ចប់, ត្រីខ ៣០កេស, បារី ៥កេស, ស្រាបៀ ៥០កេស, ភេសជ្ជៈ ៥០កេស និងទឹកសុទ្ធ ១០០កេស។
*ទី២៖ស កងពលលេខ៣៩៣ ខេត្តព្រះវិហារ ទទួលបាន ថវិកា ១០លានរៀល, អង្ករ ៥០០គីឡូ, អំបុក ២០កេស, សាច់គោ ៥កេស, សាច់ក្រក ៥កេស, ត្រងៀត ៤០០កញ្ចប់, ត្រីខ ២០កេស, ស្រាបៀ ៥០កេស, ភេសជ្ជៈ ៥០កេស និងទឹកសុទ្ធ ១០០កេស។
*ទី៣៖ កងពលលេខ៩ ខេត្តព្រះវិហារ ទទួលបាន ថវិកា ១០លានរៀល,អង្ករ ៥០០គីឡូ, អំបុក ៣០កេស, សាច់គោ ១០កេស, សាច់ក្រក ១០កេស, ត្រងៀត ៥០០កញ្ចប់, ត្រីខ ៣០កេស, បារី ៥កេស, ស្រាបៀ ៥០កេស, ភេសជ្ជៈ ៥០កេស និងទឹកសុទ្ធ ១០០កេស៕






























