អភិបាលខេត្តតាកែវដឹកនាំមន្រ្តីរាជការអុជទៀនធូបទទួលទេវតាឆ្មាំថ្មី


អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង នៅព្រឹកថ្ងៃ អង្គារ៍ ទី ១៤ ខែមេសា ឆ្នាំ ២០២៦នេះ បានដឹកនាំមន្រ្តីរាជការក្រោមឪវាទអុជទៀនធូបទទួលទេវតាឆ្នាំថ្មីនិងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរថ្ងៃទី១ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ នៅសួនច្បារមាត់បឹងតាកែវ។

នៅក្នុងឱកាសអុជទៀនធូបទទួលទេវតាឆ្នាំថ្មី ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានបួងសួងដល់ទេវតាឆ្នាំថ្មី សូមតាមជួយបីបាច់ថែរក្សា ប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី សុភមង្គល វិបុលសុខ គ្រប់ប្រការដល់បងប្អូនប្រជាពលរដ្ឋខេត្តតាកែវនិងបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាពិសេសបងប្អូនវីរៈកងទ័ពដែលកំពុងឈរជើងនៅតាមបណ្ដោយព្រំដែនក្នុងបុព្វហេតុការពារបរណភាពទឹកដីនិងបងប្អូនប្រជាពលរដ្ឋភៀសសឹក សូមសមប្រកបដោយសេចក្តីសុខ សុខភាពល្អ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕