សង្ក្រាន្តកំពង់ចាម ថ្ងៃទី២ មានភ្ញៀវទេសចរណ៍មកលេងកម្សាន្តជាង ១,៥លាននាក់


សង្ក្រាន្តកំពង់ចាមថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកលេងកម្សាន្ត ជាង១លាន ៥សែននាក់ ទាំងក្នុងក្រុងកំពង់ចាមនិងតាមរមណីយដ្ឋាននានា។

បើតាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តកំពង់ចាមបានឲ្យដឹងថា ទិន្នន័យទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្ត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានដូចខាងក្រោម៖

ក្រុងកំពង់ចាម មានទេសចរជាតិចំនួន ១,៣៣៨,៩០២ នាក់ ក្នុងនោះមានព្រឹត្តិការណ៍លៀសហាល ទេសចរណ៍ចំនួន ១០៨,០០០ នាក់ ភ្ញៀវទេសចរណ៍បរទេសចំនួន ៩០នាក់។

សង្ក្រាន្តក្នុងក្រុងកំពង់ចាម មានភ្ញៀវទេសចរណ៍ចំនួន ៣៧៧,៩២០ នាក់ និងសង្រ្កាន្តតាមបណ្តាស្រុកសរុប ភ្ញៀវទេសចរណ៍ចំនួន ១០៧,៣១៧ នាក់ និងតាមរមណីយដ្ឋាននានា មានភ្ញៀវទេសចរណ៍ចំនួន ៦៣,២១២ នាក់ ចំណែកទេសចរណ៍ស្នាក់នៅ ទេសចរជាតិមានចំនួន ៦៣៦ នាក់ និងទេសចរណ៍បរទេសចំនួន១១ នាក់។

សរុបឬភ្ញៀវទេសចរណ៍ជាតិចំនួន១,៥១០,០៦៧ នាក់ និងទេសចរណ៍បរទេសចំនួន ១០១នាក់។ សរុបរួមចំនួន ១,៥១០,១៦៨ នាក់។