បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល២ថ្ងៃ ខេត្តស្វាយរៀង មានភ្ញៀវទេសចរ ទៅលេងកម្សាន្តតាមគោលដៅទេសចរសំខាន់ៗក្នុងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀងមានចំនួន ២២១ ៣៧៩នាក់ ក្នុងនោះក៏មានភ្ញៀវបរទេសមួយចំនួនផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរទេសចរខេត្តស្វាយរៀងបានបញ្ជាក់ថា ក្នុងឱកាសពិធីសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ ១០០,៨៣៩នាក់,ក្នុងនោះ បរទេសចំនួន ៨៥នាក់។
មន្ទីរទេសចរខេត្តស្វាយរៀងបានឲ្យដឹងទៀតថា ដោយឡែកនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចមេរណ៍សំខាន់ៗ និងកម្មវិធីសង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនសរុបប្រមាណ ១២០,៥៤០ នាក់,ក្នុងនោះបរទេសចំនួន ២៥០នាក់៕

























