២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តតាកែវ ទទួលបានភ្ញៀវទេសចរណ៍ជាង ៤០ម៉ឺននាក់


ក្នុងរយ:ពេល២ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្រាប់ខេត្តតាកែវ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិបានធ្វើដំណើរលើកម្សាន្តចំនួនជាង៤០ម៉ឺននាក់។

បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវបានឲ្យដឹងថា ស្ថិតិភ្ញៀវទេសចរក្នុងរយ:ពេល ២ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសម្រាប់ថ្ងៃទី ទី១៤- ១៥ ខែមេសា ឆ្នាំ២០២៦ នេះមានភ្ញៀវទេសចរចំនួន ៤៣២ ៨៩២នាក់ ដោយក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ៣ ៤៤០នាក់ផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់រយ:ពេល២ថ្ងៃកន្លងមកនេះអាជ្ញាធរខេត្តតាកែវ បានរៀបចំកម្មវិធីសង្ក្រាន្តតាកែវដោយលេងល្បែងកំសាន្តជាច្រើននៅតាមរមណីយដ្ឋានទេសចរនានា និងនៅតាមវត្តអារាម ដោយឡែកសម្រាប់ក្រុងដូនកែវរដ្ឋបាលខេត្តបានរៀបចំកន្លែងកំសាន្តសប្បាយនៅសួនច្បារមាត់បឹងតាកែវ ដោយមានការលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយនិងល្បែងទាញព្រាត់យក្សប្រវែង ៨០ម៉ែត្រព្រមទាំងការប្រគំតន្ត្រីដែលមានឌីជេល្បីៗបានមកសម្តែងកម្សាន្តជូនបងប្អូនប្រជាពលរដ្ឋថែមទៀតផង៕