ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនៅខេត្តកំពង់ឆ្នាំងរយៈពេល២យប់ ២ថ្ងៃកន្លងមកនេះបានបង្កនូវបរិយាកាសសប្បាយរីករាយដល់ប្រជាពល រដ្ឋនៅគ្រប់មូលដ្ឋាន ពិ សេសនៅក្រុងកំពង់ឆ្នាំងដែលមានអ្នកមកចូលរួមលេងកម្សាន្តរាប់ម៉ឺននាក់ ហើយបានប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព។
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦នេះដែរ គឺបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា រយៈពេ ល២ថ្ងៃនេះ ថ្ងៃចូលឆ្នាំទី១ និងទី២ គេសង្កេតឃើញនៅតាមបណ្ដាវត្តអារាម និងទីកំសាន្តនានា អាជ្ញាធរបានដឹកនាំប្រជាពលរដ្ឋលេ ងកម្សាន្តនូវល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ មានដូចជាៈ ចោលឈូង,បោះអង្គុញ,លាក់កន្សែ ង,ទាញព្រាត់,។ល។ ក្នុងនោះក៏មានការរាំលេងកំសាន្តទាំ ងយប់ទាំងថ្ងៃតាមចង្វាក់ខ្មែរ រាំវង់,សារ៉ាវ៉ាន់,រាំក្បាច់,ប្រកប ដោយភាពសប្បាយរីករាយ។
ក្នុងនោះគេក៏សង្កេតឃើញថ្នាក់ដឹកនាំខេត្តជាច្រើនរូបមាន ឯកឧត្តមអភិបាលខេត្ត និងអភិបាលរងខេត្តភាគច្រើនរូប,អ ភិបាលអភិបាល និងអភិបាលរងក្រុង-ស្រុក បានចូលរួមដឹកនាំប្រជាពលរដ្ឋ និងយុវជនលេងកម្សាន្តនៅគ្រប់មូល ដ្ឋានរបស់ខ្លួន ប្រកបដោយភាពរីករាយនិងស្និទ្ធស្នាលយ៉ា ងក្រៃលែង។សកម្មភាពទាំងនេះធ្វើឲ្យប្រជាពលរដ្ឋគោរពស្រឡាញ់និងកោតសរសើរដល់ការដឹកនាំដែលបានបង្កើតនូវភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋដោយមិនមានការរើសអើង ឬប្រកាន់តួនាទី ឋានៈក្នុងនាមជាអ្នកបម្រើប្រជា ពលរដ្ឋដ៏ស្មោះស្ម័គ។
ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ឲ្យដឹងដែរថា ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើ ងនេះ ក្នុងនាមរដ្ឋបាលខេត្តក៏ដូចជាក្រុមប្រឹក្សាខេត្ត និងបណ្ដាមន្ទីរអង្គភាព និងកងកម្លាំងទាំងអស់បានរៀបចំផែ នការសន្តិសុខសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ដែលបងប្អូនប្រជាពលរដ្ឋបានចាកចេញពីក្រុងភ្នំពេញមក លេងផ្ទះរបស់ពួកគាត់ គឺអាជ្ញាធរនិងសមត្ថកិច្ចបានរៀប ចំសណ្ដាប់ធ្នាប់ប្រកបដោយសុខសុវត្ថិភាពបានយ៉ាងល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះគឺអាជ្ញាធរខេត្តបានណែនាំដល់អាជ្ញាធរគ្រប់មូលដ្ឋានត្រូវលើកទឹកចិត្តឱ្យប្រជាពលរដ្ឋលេ ងល្បែងប្រជាប្រិយខ្មែរ។ពាក់ព័ន្ធទៅនឹងការលេងលាប ម្សៅ បាញ់ទឹក សម្រាប់ឆ្នាំនេះ ដោយសារមានការណែនាំពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី គឺរដ្ឋបាលខេត្ត- ក្រុងស្រុក មិនមានការរៀបចំឲ្យមានការបាញ់ទឹកនោះទេ ។ប៉ុន្តែអាស្រ័យទៅលើប្រជាពលរដ្ឋដែលគាត់ស្ម័គ្រចិត្តដោយខ្លួនគាត់ជារឿងផ្ទាល់ខ្លួន សម្រាប់អាជ្ញាធរគឺមិនមា នដាច់ខាត។
រយៈពេល២ថ្ងៃនេះដែរ រដ្ឋបាលខេត្តក៏បានរៀបចំចាក់នំគ្រួក នំបញ្ឆែវ នំបញ្ចុក បង្អែមតាប៉ែ ចែកជូនបងប្អូនប្រជាព លរដ្ឋមកលេងកម្សាន្តហូប ដែលនំចំណីទាំងអស់នេះក៏ជាអត្តសញ្ញាណខ្មែរយើងពីបុរាណ្យកាលមកដែរ។ក្រៅពីនេះក៏បានដាក់បង្ហាញសិប្បកម្មធ្វើឆ្នាំង និងត្បាញកន្ទេលដាក់ជូនភ្ញៀវជាតិនិងអន្តរជាតិបានទស្សនាអំពីផលិតផលខ្មែរ យើងដែលមានតាំងពីបុរាណមកផងដែរ៕





































