ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចែករំលែកការអនុវត្តកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ក្នុងកិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ នៅប្រទេសកាហ្សាក់ស្ថាន


ឆ្លើយតបទៅនឹងការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី ប្រទេសកាហ្សាក់ស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូកម្ពុជាចូលរួម កិច្ចប្រជុំកំពូលស្តីពីអេកូឡូស៊ីថ្នាក់តំបន់ នៅទីក្រុង Asnata ប្រទេសកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី២១-២៤ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងប្រតិភូ បានអញ្ជើញចូលរួមក្នុងវេទិកាធំៗនៃកិច្ចប្រជុំ ក្នុងនោះពិធីបើកកិច្ចប្រជុំកំពូល Regional Ecological Summit និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានរៀបចំឡើងក្នុងគោលបំណងសំខាន់នោះគឺបង្កើតជាវេទិកាសម្រាប់ការរួមរួមគ្នាដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន និងបញ្ហាការការពារបរិស្ថាន។

កិច្ចប្រជុំកំពូលនេះបានលើកឡងពីការចូលរួមចែករំលែកក្នុងវេទិកាដើម្បីរួមគ្នាដោះស្រាយនូវបញ្ហាការប្រែប្រួលអាកាសធាតុផង ការការពារនៃហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុផង និងពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។

សូមបញ្ជាក់ថា នៅក្នុងវេទិកានេះ គឺមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានាធិបតីចំនួន ៨រូប នាយករដ្ឋមន្ត្រី ១រូប និងរដ្ឋមន្រ្តី នៃប្រទេសចំនួន៥០ ហើយមានការចូលរួមពីភ្ញៀវកិត្តិយស ព្រមទាំងអង្គការដៃគូ អង្គការសហប្រជាជាតិប្រមាណ ២០០០នាក់។

នៅក្នុងកិច្ចប្រជុំកំពូលនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ចែករំលែកនូវការអនុវត្តកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ដែលមានភាពប្រាកដនិយម ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ជាពិសេសរំលេចចេញនូវភាពជោគជ័យលើភាពស្អាត ភាពបៃតង និងនិរន្តរភាពរបស់កម្ពុជា៕