សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦នេះ បានឆ្លៀតជួបពិភាក្សាក្រៅផ្លូវការជាមួយលោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី, លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក Sonexay Siphandone នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក U Hau Khan Sum អគ្គលេខាធិការក្រសួងការបរទេស នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា មុនចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ៕





