ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB )និងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ព្រមទាំងសហការី នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ បានអញ្ចឹងចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាពនៃការរស់នៅរបស់បងប្អូនជាជនភៀសសឹកនៅក្នុងផ្ទះថ្មី ព្រមទាំងសិក្សាអំពីលទ្ធភាព ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគាត់តាមរយ:ការធ្វើកសិកម្ម។
ការអញ្ជើញចុះជួបផ្ទាល់ដល់បងប្អូនជាគ្រួសារជនភៀសសឹកនេះគឺ ស្ថិតនៅភូមិតាកឹងបៃតងឃុំថ្មី ស្រុកគូលេន ខេត្តព្រះវិហារ ហើយបងប្អូនជាគ្រួសារជនភៀសសឹកទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលរៀបចំចែកផ្ទះជូនពួកគាត់ តាមរយៈការចាប់ឆ្នោត ដើម្បីផ្តល់លំនៅដ្ឋានដែលអាចដាំដុះដំណាំ និងចិញ្ចឹមសត្វសម្រាប់ដោះស្រាយជីវភាពច្រចាំថ្ងៃ។
សម្រាប់ឯកឧត្តមបណ្ឌិត កៅ ថាច ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងអភិបាលខេត្តព្រះវិហារ បានលើកទឹកចិត្តផងដែរដល់បងប្អូនជាគ្រួសារជនភៀសសឹក ដែលទទួលបានលំនៅឋានហើយនោះ អាចពិចារណា ក្នុងការសិក្សាបង្កើតមុខរបរលើវិស័យកសិកម្ម នៅកន្លែងបន្ថែមទៀត ដូចជា ដាំដុះបន្លែ ចិញ្ចឹមសត្វ ដើម្បីរកចំណូលបន្ថែមនឹងដោះស្រាយជីវភាពរស់នៅប្រចាំ បានកាន់តែប្រសើរថែមទៀត៕











