(ភ្នំពេញ)៖ នៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ អភិបាលខេត្តថ្មី និងស្នងការនគរបាលថ្មីខេត្តមណ្ឌលគិរី នឹងត្រូវប្រកាសរួមគ្នា ចូលកាន់តំណែងជាផ្លូវការ ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ឯកឧត្តម គង់ គឹមនី អតីតអភិបាលរងខេត្តក្រចេះ ដែលពីមុនជាអភិបាលស្រុកស្នួល ត្រូវបានតែងតាំងជាអភិបាលខេត្តជំនួសឯកឧត្តម ថង សាវុន ដែលត្រូវបានតែងតាំងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។
ដោយលោកវរសេនីយ៍ឯក ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាស្នងការនគរបាលថ្មី ខេត្តមណ្ឌលគិរី ជំនួសលោកឧត្តមសេនីយ៍ទោ ឡោ សុខា៕



