ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញដល់ទីម័រខាងកើត ដើម្បីចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl


ឯកឧត្តមបណ្ឌិត ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ និងទូរគមនាគមន៍កម្ពុជា នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូ ដល់រដ្ឋធានីឌីលី ដើម្បីចូលរួមជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl របស់សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងឌីលី។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.tl គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ និងការគាំទ្របច្ចេកទេសនៃការអភិវឌ្ឍថ្នាល ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា៕