(ភ្នំពេញ)៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ អ្នកសម្របសម្រួលអង្កការសហប្រជាតិជាតិ(UN) ប្រចាំនៅកម្ពុជាបានគាំំទ្រកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី តាមរយៈយកច្បាប់ស្តីពីនីតិសមុទ្រ(UNCLOS)។
ប្រាប់ក្រុមអ្នកនាំសារព័ត៌មានក្រោយជំនួបរវាង សម្តេចរដ្ឋសភាធិបតីឃួន សុដារីប្រធានរដ្ឋសភា ជាមួយលោកជំទាវ Vladanka Andreeva អ្នកស ម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុន្ទកាល័យនិងជាអ្នកនាំពាក្យសម្តេចប្រធានរដ្ឋសភាបានឲ្យនៅក្នុងជំនួបលោកជំទាវVladanka Andreevaបានប្តេជ្ញាជួយកម្ពុជានិងសហការឱ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងគោល ដៅប្រកបដោយចីរភាព ក៏ដូចជាជួយជ្រំជ្រែងកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍតាមចក្ខុវិស័យដែលបានដាក់ចេញ។
លោកជំទាវបានបញ្ជាក់ថា៖”សូមអបអរសាទ និងគាំទ្រចំពោះកម្ពុជាដែលបានប្រកាន់យកច្បាប់អន្តរជាតិ ដោះស្រាយការទូត និងដោះស្រាយតាមពហុភាគីនិយម ដែលជាគោលការណ៍ស្តារស ម្រេចបានសន្តិភាព និងសន្តិសុខសកល”។
លោកជំទាវបានបន្ថែមថាកម្ពុជាក្នុងនាមជាប្រទេសជិតខាងគឺមានតែមានការរក្សាសុខសន្តិភាពទេ ដែលជាប្រយោជន៍ក្នុងការអភិវឌ្ឍនិងជាប្រយោជន៍ដល់ ប្រទេស និងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ។
លោកជំទាវបានគាំំទ្រចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការយកច្បាប់ស្តីពីនីតិសមុទ្រ(UNCLOS) ក្នុងការដោះ ស្រាយបញ្ហាជាមួយថៃដោយផ្អែកលើគោលការណ៍ច្បាប់និងដោយ សន្តិវិធី ដើម្បីយ៉ាងណាមានការទទួលយកបានពីគ្រប់ភាគីមានភាពយូរអង្វែង។
ឯកឧត្តម កែវ ពិសិដ្ឋបានបញ្ជាក់ថា៖”យើងអាចមានការប្រឹក្សាយោបល់ ភាគីទាំងសងខាងអាចមានសិទ្ធិក្នុងការសុំនូវការប្រឹក្សាយោបល់ សិទ្ធិនូវការសុំនូវជំនួយការបច្ចេកទេស ជំនួយផ្សេងៗ ហើយអង្គការសហ ប្រជាជាតិនឹងឆ្លើយតបតាមតម្រូវការផ្សេងៗ តាមអ្វីដែលគេអាចផ្ដល់បានតាមក្របខណ្ឌនៃអង្គការសហប្រ ជាជាតិ”។
ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថាការជ្រើសរើសយកយន្តការនៃការដោះ ស្រា យបញ្ហាតាមអង្គការសហប្រជាជាតិព្រោះកម្ពុជា មានជំនឿលើអង្គការនេះធា នានូវយុត្តិធម៌ និងស្ថិរភាពពិភពលោក។
ក្នុងជំនួបនោះផងដែរប្រធានរដ្ឋសភា សម្ដេចសភាធិបតី ឃួន សុដារី មានប្រសាសន៍ដោយបានអរគុណដល់អង្គការសហប្រជាជាតិដែលជាអ្នកធានាដល់ការអភិវឌ្ឍន៍ និងខែលការពារប្រ ទេសនានាពីអំពើអយុត្តិធម៌។
សម្ដេចប្រធានរដ្ឋសភាក៏បានបញ្ជាក់ថាកម្ពុជានៅតែមានជំនឿលើប្រព័ន្ធពហុ ភាគីនិយម និងច្បាប់អន្តរជាតិ ដែលហេតុនេះហើយទើបសភាកម្ពុជាបានអនុម័តអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រកាលពីខែមករា និងសម្រេចប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំដែលមានក្នុងច្បាប់នេះនៅខែមិថុនានេះផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២ ខែមិថុនា រាជរដ្ឋាភិបាលកម្ពុជាបានផ្ញើលិខិតផ្លូវការទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រទេសថៃ ពីការចាប់ផ្ដើមយន្តការនៃការផ្សះផ្សាដោយបង្ខំក្នុងនីតិសមុទ្រ ដោះស្រាយបញ្ហាព្រំដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ បន្ទាប់ពីថៃបានដកខ្លួនចេញដោយខ្លួនឯងពី MOU ឆ្នាំ២០០១ កាលពីដើមខែឧសភាកន្លងទៅ៕



