ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានទទួលជួបសម្តែងការគួរសម និងជម្រាបលាពី លោកស្រី Zhong Jie អគ្គទីប្រឹក្សា នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលពីថ្នាក់ដឹកនាំក្រសួងជាច្រើនរូប។
ជំនួបនេះធ្វើឡើងក្នុងគោលបំណងជួបសម្ដែងការគួរសម ក៏ដូចជាជម្រាបលា ក្នុងឱកាសដែលលោកស្រី Zhong Jie អគ្គទីប្រឹក្សានៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ចប់អាណត្តិការងារពីប្រទេសកម្ពុជា ក៏ដូចជាការណែនាំនូវ Mr. Xue Dong អគ្គទីប្រឹក្សាថ្មី នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា៕




















