កម្ពុជា-អាមេរិក សម្រេចឯកភាពគ្នាទាំងស្រុង លើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦នេះ​ បានជួបជាមួយលោក Hunt VanderToll ឧបការីរងរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍ និងអាស៊ាន។

គោលបំណងសំខាន់ នៃកិច្ចពិភាក្សាផ្តោតអំពីបញ្ហាទ្វេភាគីសំខាន់ៗ ការវិនិយោគរបស់សហរដ្ឋអាម៉េរិក លើហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ និងកិច្ចព្រមព្រៀងបើកចំហរជើងមេឃ (Open Skies Agreement)។

ជាលទ្ធផលកម្ពុជា និងសហរដ្ឋអាមេរិក បានសម្រេច និងឯកភាពគ្នាទាំងស្រុង លើកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងប្រទេសទាំងពីរ។ បន្ថែមពីនេះ កិច្ចពិភាក្សា ដែលផ្តោតលើកិច្ចព្រមព្រៀងដឹកជញ្ជូន តាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិកជាផ្លូវការ។

នៅក្នុងសេចក្តីព្រាងកិច្ចព្រមព្រៀងនោះ មានលក្ខខណ្ខ គឺតម្រូវឲ្យមានការសម្រេចនូវចំណុចសំខាន់ៗ មួយចំនួនពីថ្នាក់ដឹកនាំប្រទេសទាំងពីរផងដែរ។

ក្រោយពីលទ្ធផលនៃកិច្ចប្រជុំនោះ មានបណ្តាចំណុចដែលពាក់ព័ន្ធទាំងអស់ ក៏បានធ្វើការសម្រេចភ្លាមៗ ហើយជាក់ស្តែង ជាលទ្ធផលសេចក្តីព្រៀង នៃកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក ត្រូវបានឯកភាពគ្នាទាំងស្រុង៕