ពិធីម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា​ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង


នៅថ្ងៃអាទិត្យទី២១ ខែមិថុនា​ ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងពិធីម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជា ស្ថិតនៅភូមិបល្ល័ង្កជា ឃុំចន្ត្រី ស្រុករមាសហែកស្វាយរៀង​ ខេត្តស្វាយរៀង។
ពិធីនេះក៏មានការនិមន្ត​ និងអញ្ជេីញចូលរួមពីសំណាក់ព្រះសង្ឃ​ លោក​ លោកស្រីអភិបាលរងខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ/អង្គភាពនានាក្នុងខេត្ត​ លោកស្រីនាយករដ្ឋបាលសាលាខេត្ត​ គណៈអភិបាលស្រុក​ ក្រុមប្រឹក្សាស្រុក​រមាសហែក លោក​ លោកស្រីជាសប្បុរសជន​ លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ លោកយាយ​ លោកតា​ និងប្រជាពលរដ្ឋសរុបប្រមាណ​ជាង៧០០ នាក់។
មានប្រសាសន៍ទៅកាន់ពិធិធីនេះឯកឧត្ត​មអភិបាលខេត្តបានថ្លែងនូវក្តីរំភេីបរីករាយដោយបានឃេីញនូវសមិទ្ធផលជាច្រេីនបានកេីតឡេីងនូវវត្តបល្ល័ង្កជានេះ​ ក្នុងនោះក៏សូមថ្លែងអំណរព្រះគុណចំពោះព្រះតេជគុណ​ ព្រះចៅអធិការ​ គណៈកម្មាធិការអាចារ្យវត្ត​ ក៏ដូចជាពុទ្ធបរិស័ទ​្ធ​ និងសប្បុរសជនទាំងអស់​ដែលបាន​បរិច្ចាគនូវធនធានផ្ទាល់ខ្លួនជាច្រេីន​ផ្តល់ជូននូវសមិទ្ធផលនានានៅក្នុងវត្តដែលយេីងបានឃេីញ​ និងមកសម្ពោធនូវថ្ងែនេះ​ ដែលជាវត្តមានអាយុកាលវ័យចំណាស់មួយ ក្នុងស្រុករមាសហែក ដោយបានកសាងឡើងតាំងពីឆ្នាំ១៨៧៣ គិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុដល់ទៅ ១៥៣ឆ្នាំ​ និងឆ្លងកាត់ការដឹកនាំរបស់ព្រះគ្រូចៅអធិការ ១៥ជំនាន់​ ហេីយមកដល់បច្ចុប្បន្ននេះមានសមិទ្ធផលជាច្រើនបានកើតមានឡើងដោយសារតែការរួបរួមសាមគ្គី ក្នុងទឹកចិត្តជ្រះថ្លា ជំនឿ និងការគោរព ប្រណិប័តដ៏ជ្រាលជ្រៅក្នុងវិស័យព្រះពុទ្ធសាសនា ។
ឯកឧត្តមបន្តថា​ ជាមួយនឹងពិធីសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តបល្ល័ង្កជានាពេលនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋនូវបញ្ហាសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១. សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់​ និងទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយើង យុវជន និងកុមាររបស់យើង ។
២.សូមជួយអប់រំ ផ្សព្វផ្សាយ និងចូលរួមការគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ជាពិសេសនៅពេលទេសនាកម្មវិធីបុណ្យទានផ្សេងៗ សូមព្រះតេជគុណ មេត្តាជួយ ណែនាំឲ្យគោរពច្បាប់ចរាចរណ៍ ព្រមទាំងណែនាំកុំឲ្យប្រើប្រាស់គ្រឿងញៀន
៣.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលនានា ដែលមានស្រាប់ ជាពិសេស សមិទ្ធផលដែលមាននៅក្នុងទីវត្តអារាមយើងនេះឲ្យបានគង់វង្សយូរអង្វែង ។
៤.សូមសំណូមពរបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សា និងលើកកម្ពស់អូនាម័យបរិស្ថាន នៅក្នុងមូលដ្ឋានភូមិ ឃុំ ស្រុករបស់យើងឲ្យបានស្អាតល្អ ប្រកបដោយសោភ័ណភាព ។
៥.សូមបងប្អូនប្រជាពលរដ្ឋយើងបង្កើនការយោគយល់អធ្យាស្រ័យគ្នាឲ្យបានខ្ពស់ មាន សាមគ្គីភាព ចូលរួមកសាងអំពើល្អ និងកាត់បន្ថយទំនាស់ផ្សេងៗនៅក្នុងមូលដ្ឋាន ដើម្បីបង្កើន ភាពសុខុដុមក្នុងសហគមន៍របស់យើង ។
៦.សូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម ។ ដោយឡែកអាជ្ញាធរមូលដ្ឋានរបស់យើង ត្រូវចុះអន្តរាគមន៍ ឲ្យបានទាន់ពេលវេលាពេលមានករណីទាំងនោះកើតឡើង ។
៧.បន្តតាមដានទប់ស្កាត់​ និងបង្ក្រាបអោយទាន់ពេលវេលាលេីករណីស្គេមអនឡាញអោយអស់ពីមូលដ្ឋានដែលមានការសង្ស័យ។
ជាចុងបញ្ចប់នៃពិធីនេះ​​ ឯកឧត្តម​អភិបាលខេត្ត​ បានចូលរួមនូវបច្ច័យក៏សាងវត្ត​ និងចែកអំណោយមួយចំនួនទៀតដល់យាយជី​ តាជី​ ប្រជាពលរដ្ឋ​ និងសិស្សានុសិស្សដែលបានអញ្ជេីញចូលរួមក្នុងកម្មវិធីនេះផងដែរ៕