ឯកឧត្ដម ប៉េង ពោធិ៍សា បានអញ្ជើញចូលរួមកិច្ចប្រជុំការងារជំរុញចុះបញ្ជីដីនៅភូមិសាស្ត្រខេត្តស្វាយរៀង


នៅថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានចូលរួមជាមួយឯកឧត្ដម ឡៅ ទិព្វសីហា ឯកឧត្ដម ខ្លូត រតនា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការងារជំរុញចុះបញ្ជីដីនៅភូមិសាស្ត្រខេត្តស្វាយរៀង ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកអភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកអភិបាលក្រុង ស្រុក អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត កិច្ចប្រជុំនេះបានប្រព្រឹត្តនៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្តស្វាយរៀង៕