នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (USABC) ដឹកនាំដោយឯកអគ្គរដ្ឋទូតចូលនិវត្តន៍ Brian D. McFeeters ប្រធាន និងជានាយកប្រតិបត្តិ USABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
សូមបញ្ជាក់ថា គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន កំពុងនិងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វះស្វែងរកឱកាសធ្វើធុរកិច្ច វិនិយោគ ក៏ដូចជាជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរ។


