លោក Kash Patel នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) របស់អាមេរិក បានមកដល់ប្រទេសកម្ពុជាហើយ ដើម្បីធ្វើកិច្ចការមួយចំនួនពាក់ព័ន្ធផ្នែកសន្តិសុខរវាងកម្ពុជា និងអាមេរិក។
ជាមួយដំណើរមកដល់ប្រទេសកម្ពុជានេះ នៅព្រឹកថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យរូបលោកចូលជួបសម្តែងការគួរសម ក៏ដូចជាពិភាក្សាលើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងសន្តិសុខរវាងកម្ពុជា និងអាមេរិក។
ក្នុងដំណើរទស្សនកិច្ចនេះ នាយក FBI របស់អាមេរិក ក៏នឹងជួបជាមួយមន្ត្រីជំនាញពាក់ព័ន្ធរបស់កម្ពុជាមួយចំនួនទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកសន្តិសុខរវាងកម្ពុជា និងអាមេរិក៕


