ក្រសួងអប់រំ ចេញសេចក្តីណែនាំប្រតិបត្តិ ស្តីពីវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ


(ភ្នំពេញ)៖ គោលបំណងលើកកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជនទាំងអស់ អំឡុងពេលនៃដំណើរការប្រឡង, ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចេញសេចក្តីណែនាំប្រតិបត្តិមួយ ស្តីពីវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦។

យោងតាមសេចក្តីណែនាំនេះ អង្គភាពក្រោមឱវាទក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលត្រូវបានកំណត់ជាមណ្ឌលប្រឡង ព្រមទាំងគណៈមេប្រយោគ ប្រធានមណ្ឌលប្រឡង និងគណៈកម្មការនានា ត្រូវអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិដែលបានចែងនេះ៕

ខាងក្រោមនេះជាសេចក្តីណែនាំប្រតិបត្តិរបស់ក្រសួងអប់រំ៖