រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី


(ភ្នំពេញ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការ នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៦ របស់គណៈកម្មាធិការបច្ចេកទេសអន្តរក្រសួង ដើម្បីតាក់តែងលិខិតបទដ្ឋានគតិយុត្ត គោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់គ្រប់គ្រង និងអភិវឌ្ឍយានយន្តអគ្គិសនី (គ.ល.គ.យ.អ. )ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-សា្ថប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត និងមន្រ្តីរាជការជាច្រើនរូប។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងបន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ ដែលបានអនុវត្តក្នុងឆមាសទី១ ឆ្នាំ២០២៦ កន្លងមក៕