កម្ពុជា និងវៀតណាម ឯកភាពគ្នាជម្រុញអនុវត្តលើការផ្លាស់ប្តូរបទពិសោធអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មី ដោយយកបច្ចេកវិទ្យា និងនវានុវត្តន៍ជាស្នូល


ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម បានឯកភាពលើការជំរុញការអនុវត្តជាក់ស្តែង និងមានប្រសិទ្ធភាពខ្ពស់លើគ្រប់វិស័យ និងគ្រប់កម្រិត រួមមាន៖ ការតភ្ជាប់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការផ្លាស់ប្តូរបទពិសោធអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មី ដោយយកបច្ចេកវិទ្យា និងនវានុវត្តន៍ជាស្នូល ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច សន្តិសុខ ការពារជាតិ ការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ទេសចរណ៍ សហគ្រាសធន់តូច និងមធ្យម (SME) នវានុវត្តន៍ អប់រំ សុខាភិបាល និងកសិកម្ម ជាដើម។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦។

ប្រភពដដែល បានបញ្ជាក់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងនេះ មិនត្រឹមតែបានផ្តល់នូវសុខសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានរួមចំណែកដល់ការកសាងសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ផងដែរ៕