សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់ UN ជួបជជែកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ថូម៉ាស់ អែនឌ្រូ (Thomas Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។

សូមបញ្ជាក់ថា លោក ថូម៉ាស់ អែនឌ្រូ កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យពីស្ថានភាពសិទ្ធិមនុស្ស។ ក្នុងដំណើរទស្សនកិច្ចនេះ លោក បានចូលជួបសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, លោក កឹម សុខា មន្ត្រីពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ហើយលោកបានធ្វើដំណើរទៅកាន់ខេត្តជាប់ព្រំដែនថៃ ជួបជនភៀសសឹក និងមើលស្ថានភាពព្រំដែន ដែលរងការរំលោភបំពានដោយកងទ័ពថៃ៕