សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួប​ស្វាគមន៍​ប្រធាន​គណៈ​ប្រតិភូនានា ដែល​អញ្ជើញ​ចូលរួមសន្និសីទ ISC-2


ក្នុងឱកាស​ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទ​ប្រធាន​សភា​នៃ​អន្តរ​សភា​ លើកទី២ (ISC-2) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះ​រាជាណាចក្រកម្ពុជា និងជាប្រធាន ISC-2 បាន​អញ្ជើញ​ទទួល​ជួប​ស្វាគមន៍​ឯក​ឧត្តម​ លោកជំទាវប្រធានគណៈប្រតិភូមកពីបណ្តាប្រទេសនានា ដែល​អញ្ជើញ​មកចូល​រួម​សន្និសីទ ISC-2 ។

ក្នុងឱកាសនៃជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បាន​សម្តែង​នូវកិច្ច​ស្វាគមន៍​យ៉ាង​កក់​ក្តៅ ​និងក្តីសោមនស្សរីករាយជាខ្លាំង ចំពោះវត្តមានរបស់ថ្នាក់ដឹកនាំសភា និង​ប្រធាន​គណៈ​​ប្រតិភូ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា។

ជំនួបខាងលើនេះ ប្រព្រឹត្តទៅនៅសាលសន្និសីទ នៃអគ្គនាយកដ្ឋានពន្ធដារ នាព្រឹក​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ២០២៦នេះ។