ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ និងឯកឧត្តម ឌិត ទីណា ចូលរួមកម្មវិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ៣១ភូមិ ស្មើនឹង ៣០,៩៥៨បណ្ណ ក្នុងខេត្តបន្ទាយមានជ័យ


ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនដល់ប្រជាពលរដ្ឋចំនួន ៣១ភូមិ ស្មើនឹង ៣០,៩៥៨បណ្ណ ក្នុងសង្កាត់កំពង់ស្វាយ សង្កាត់ម្នាក់ ក្នុងសិរីសោភ័ណ និងឃុំតាឡំ ឃុំស្រះរាំង និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ពិធីនេះដោយមានការចូលរួមពីអ្នកតំណាងរាស្ត្រ រដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តមប្លែកវារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលក្រុង ស្រុកទាំង៩ លោក មាស តារា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត មន្ត្រីដែនដីនគរូបរាជកម្មខេត្ត និងប្រជាពលរដ្ឋជាម្ចាស់ប័ណ្ណកម្មសិទ្ធិប្លង់រឹងប្រហែលផងដែរ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថាខេត្តបន្ទាយមានជ័យមាន ចំនួន ៩ក្រុង ស្រុក ក្រុង២ និង ៧ស្រុក ៦៧ ឃុំ/សង្កាត់១២សង្កាត់ និង ៥៥ឃុំ ស្មើនឹង ៦៧២ភូមិ ក្នុងនោះបញ្ចូលភូមិទើបបង្កើតថ្មីចំនួន៦ ភូមិរង់ចាំ១ ភូមិរង់ចាំ២ ភូមិរង់ចាំ៣ ភូមិរង់ចាំ៤ ភូមិរង់ចាំ៥ និងភូមិរង់ចាំ៦ បំបែកចេញពីភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក តាមប្រកាសលេខ ៧៤៩២ ប្រក ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ និងបានដាក់ឲ្យ ប្រើលេខកូដភូមិតាមប្រកាស អន្តរក្រសួងលេខ ៩០៧២ ប្រក ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ រវាងក្រសួង ដ. ន. ស. និងក្រសួងមហាផ្ទៃ។

ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ឱ្យដឹងបន្តទៀតថា ការងារចុះបញ្ជីដីធ្លី ក្រុមការងារចុះបញ្ជីដីធ្លីខេត្តបន្ទាយមានជ័យ បានចាប់ផ្តើមអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចាប់តាំងពីឆ្នាំ២០០៨ មានក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន ៩ក្រុម មានសមាជិកសរុបចំនួន ២០៤នាក់ ការងារចុះបញ្ជីដីធ្លីចំនួនក្បាលដីប៉ាន់ស្មានសរុបទូទាំងខេត្តបន្ទាយមានជ័យមាន ចំនួន ៧៥៥,០៧៩ក្បាលដី ជាលទ្ធផលនៃការអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គិតចាប់ពីថ្ងៃចាប់ផ្តើមអនុវត្តរហូតដល់ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ សម្រេចបានដូចខាងក្រោម បានវាស់វែងសរុបបានគួសក្បាលដី ចំនួន ៧៥៥,០៧៩ក្បាលដី។ គិតត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ ក្បាលដីដែលមិនអាចប្រមូលទិន្នន័យបានសរុប ៧,១១៤ក្បាលដី ស្មើនឹង ១២ភូមិ ពាក់ព័ន្ធយោធាថៃហ៊ុំព័ទ្ធ និងគ្រុបព្រៃឈើ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ប័ណ្ណកម្មសិទ្ធិនេះមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឱ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្តជាពិសេស ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៦នេះជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឱ្យដឹងបន្តទៀតថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកំពុងបន្តបង្កើនការចុះបញ្ជីឬធ្វើប្លង់ដីដើម្បីសុវត្ថិភាព និងបញ្ចប់ការប្រឈមនឹងទំនាស់ពេលដែលដីឡើងថ្លៃ ហើយការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធរយះពេលជាច្រើនខែទើប លោកប្រធានមន្ទីរសុរិយោដីខេត្ត ចេញវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុជូនប្រជាពលរដ្ឋរាប់រយម៉ឺនប័ណ្ណឱ្យហើយមន្ត្រីទាំងសុរិយោដីទាំងអស់ត្រូវពង្រឹងការដឹកនាំ គ្រប់គ្រង ហើយធានាបានការវិវាទដីធ្លីឱ្យបានរលូន ពោលគឺត្រូវធ្វើឱ្យបានជាអតិបរមា។

ឯកឧត្តម ក៏បានកោតសរសើរ​និង​វាយតំ​លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​មន្ទីររៀបចំដែនដីនគរូបនីយកម្ម និង​សំណង់ ដែល​តែងតែ​យកចិត្តទុកដាក់​ក្នុង​ការកសាង​ធនធានមនុស្ស សំដៅ​ពង្រឹងសមត្ថភាព​ជំនាញ​បង្កើន​ការទទួលខុសត្រូវ​ចំពោះ​តួនាទី​និង​ភារកិច្ច​ក្នុ​ងការបំរើ​ប្រជាពលរដ្ឋ​ក៏ដូចជា​ប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព​ខ្ពស់​។​

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណ​រគុណ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ស្វែងយល់​អំពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខ​ណៈជា​ប្រព័ន្ធ ដើម្បីពិនិត្យថាតើការចុះបញ្ជីមានលក្ខណៈ​ជា​ប្រព័ន្ធ មាន​ភាព​សុ​ក្រឹត្យ​ទាំង​ការងារ​បច្ចេកទេស និង​ផ្លូវច្បាប់​ត្រឹមត្រូវហើយ៕