រដ្ឋមន្រ្តី ប៉េង ពោធិ៍នា ទទួបជួបពិភាក្សាការងារជាមួយក្រុមហ៊ុន BSM Singapore


លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអនុញ្ញាតឱ្យលោក Captain Raymond Peter នាយកគ្រប់គ្រងនៃក្រុមហ៊ុន BSM Singapore (Bernhard Schulte Shipmanagement) និងឧកញ៉ា លឹម ប៊ុនសួរ ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន AZ Group ព្រមទាំងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធ។

ជំនួបនេះមានគោលបំណងដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងសហប្រតិបត្តិការលើវិស័យដឹកជញ្ជូនផ្លូវសមុទ្ររួមមាន ការគ្រប់គ្រងនាវាទេសចរណ៍ បច្ចេកវិទ្យាដឹកជញ្ជូនផ្លូវទឹក ការបណ្តុះបណ្តាលនាវិក និងសេវាកម្មជួសជុលកប៉ាល់៕