ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អាណត្តិទី៦ លើកទី៦។
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យ និងតាមដានវឌ្ឍនភាពការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅតំបន់រមណីយដ្ឋានអង្គរ។ កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕










