នាព្រឹកថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំបច្ចេកទេស ដើម្បីពិភាក្សាលើវឌ្ឍនភាពការងារសាងសង់គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២ ស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាគម្រោង។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានណែនាំ និងជំរុញឱ្យអង្គប្រជុំផ្តោតសំខាន់លើការកែសម្រួលបទដ្ឋានបច្ចេកទេស ការវាយតម្លៃលក្ខណៈបច្ចេកទេសផ្អែកលើទិដ្ឋភាពជាក់ស្តែងនៃភូគព្ភសាស្រ្ត ការដោះស្រាយបញ្ហាបច្ចេកទេសនាពេលកន្លងមក និងការរៀបចំកែសម្រួលផែនការសកម្មភាពឡើងវិញ ដើម្បីជំរុញការអនុវត្តគម្រោងអាងស្តុកទឹកពហុបំណងនេះឱ្យដំណើរការទៅមុខដោយរលូន ប្រកបដោយប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ៕


