គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន៦គម្រោង។
កិច្ចប្រជុំនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព ឯកឧកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួម ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៨៩លានដុល្លារអាម៉េរិក ដែលអាចបង្កើតឱកាសការងារ បានប្រមាណជាង ១,០០០កន្លែង និងមានមុខសញ្ញាវិនិយោគ ក្នុងវិស័យដូចខាងក្រោម៖
* វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២គម្រោង រួមមាន៖
១៖ គម្រោងបង្កើតរោងចក្រកែច្នៃកៅស៊ូ
២៖ គម្រោងបង្កើតកសិដ្ឋានចិញ្ចឹមមាន់ និងរោងចក្រកែច្នៃ។
* វិស័យឧស្សាហកម្មចំនួន ១គម្រោង គឺគម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះពីលោហធាតុ។
* វិស័យទេសចរណ៍ចំនួន ១គម្រោង គឺគម្រោងបង្កើតរមណីយដ្ឋានទេសចរណ៍ថ្នាក់កែច្នៃ និងសិប្បកម្មផលិតវត្ថុសិល្បៈ។
* វិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ២គម្រោង រួមមាន៖
១៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់
២៖ គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរ ដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២៧មេហ្គាវ៉ាត់៕














