ឯកឧត្តម សុខ សូកេន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច


ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការរៀបចំដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម នាពេលខាងមុខ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅទីស្ដីការក្រសួង។

ក្នុងឱកាសនោះ ថ្នាក់ដឹកនាំ បានរាយការណ៍អំពីវឌ្ឍនភាព និងលទ្ធផលការងារដែលសម្រេចបានកន្លងមក ជូនអង្គប្រជុំដើម្បីពិនិត្យ និងពិភាក្សា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ចំពោះវឌ្ឍនភាពនៃការរៀបចំកន្លងមក ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងបានផ្តល់អនុសាសន៍ណែនាំឱ្យបន្តយកចិត្តទុកដាក់ពិនិត្យ និងត្រៀមលក្ខណៈឱ្យបានហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយលើគ្រប់ការងារពាក់ព័ន្ធនានា ដើម្បីធានាថាដំណើរទស្សនកិច្ចការងារ នាពេលខាងមុខនេះ នឹងដំណើរការទៅដោយរលូន ជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាខ្ពស់ជូនស្ថាប័ន និងជាតិមាតុភូមិ។