ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ឈិតគឹមយាត អញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូព្រឹទ្ធសភាសាធារណរដ្ឋឆែក


នារាត្រីថ្ងៃអង្គា ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ គ.ស ២០១៧ ឯកឧត្តម ម៉ម​ ប៊ុននាង​ ​ប្រធានស្តីទីគណៈកម្មការទី១០ព្រឹទ្ធសភា និងឯកឧត្តម​ ឈិត​គឹមយាត​ អនុប្រធានគណ:កម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូព្រឹទ្ធសភាសាធារណរដ្ឋឆែក​ ដឹកនាំដោយ ឯកឧត្តម Ivo Barek អនុប្រធានព្រឹទ្ធសភា​ សាធារណរដ្ឋឆែក ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រ​កម្ពុជា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕