នាព្រឹក ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងឯកឧត្តម ញ៉ែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដែលជាម្ចាស់អចលនវត្ថុ មានក្បាលដី និងលំនៅដ្ឋាន ក្នុងភូមិបាចុង ភូមកាំងមេម៉ាយ និងភូមិកាំងដីស សង្កាត់ព្រះបាទ ខេត្តស្ទឹងត្រែង សរុបចំនួន ២.៨៧១ក្បាលដី៕