នគរបាលស្រុកព្រៃនប់ ជួយជួសជុលផ្ទះជូនពលរដ្ឋក្រីក្រ ២ គ្រួសារ


ឆ្លើយតបតាមការណែនាំ​ និង​ បញ្ជារបស់បងឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ស្នងការ នគរបាលខេត្តព្រះសីហនុ ​អោយ​កងកម្លាំង​នគរបាល​ នៅ​តាម​មូលដ្ឋាន​ បង្កើន​ការ​ប្រុង​ប្រយ័​ត្ន​ តាម​ដាន​គ្រប់​ពេលវេលា​ និង​ត្រៀម​ចេញ​អន្តរាគមន៍​ ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​រងផល​ប៉ះពាល់​ដោយ​គ្រោះ​ធម្មជាតិ​។​ នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែ​ធ្នូ​ ឆ្នាំ​ ២០១៧​នេះ​ លោក​វរសេនីយ៍​ឯក​ហ៊ីង ចន្ទ័រិទ្ធ អធិការ​នគរបាល​ស្រុក​ព្រៃនប់​ បាន​ដឹកនាំ​សហការី​ ចុះជួយ​ ជួស​ជុល​ផ្ទះ​ប្រជាពលរដ្ឋ​ ចាស់​ជរា​ ពិការក្រីក្រ ចំនួន​ពីរ​គ្រួសារ៖

១,ឈ្មោះជុច ផន ភេទប្រុស អាយុ ៦៥ ឆ្នាំ នៅភូមិតាអោងធំ ឃុំសាមគ្គី​ស្រុក​ព្រៃនប់​ ទំហំ ៥ × ៦ ជញ្ជាំងក្តារ លាយស្លឹក ប្រើស័ង្កសី​អស់​ចំនួន​ ២០ សន្លឹក​ ដែកគោល ១គីឡូ និង​ ជួសជុលកាំជណ្តើរឈើ ជូនគាត់ផងដែរ ។
២,ឈ្មោះឃ្លាំង ផាន ភេទស្រី អាយុ ៧១ឆ្នាំ ចាស់ជរា ទីទល័ក្រ ផ្ទះទំហំ ៤×៥ ជញ្ជាំងស័ង្កសី​ លាយស្លឹក អស់ស័ង្កសី​ ។

សូមកោតសរសើរនូវសកម្មភាពដ៏ប្រពៃរបស់កងកម្លាំងនគរបាលខណ្ឌព្រៃនប់​ ជាពិសេសបងឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការខេត្តព្រះសីហនុ​ ដែលបាន​យកចិត្តទុកដាក់បំរើប្រជាពលរដ្ឋនៅ​មូលដ្ឋានដោយមិនគិតការនឿយហត់​ ។