នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធសាលាឆាន់០១ខ្នង នៅវត្តអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា អាជ្ញាធរស្រុក សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនរូប។
ក្នុងឱកាសនោះដែរឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភាក៏បាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣០០នាក់ដោយក្នុងម្នាក់ៗទទួលបានអាវរងារ០១ និងសារ៉ុងមួយ ព្រមទាំងប្រគេនបន្ទះសូឡាចំនួន១០ផ្ទាំង បច្ច័យចូលរួមបុណ្យផ្កា ចំនួន២លានរៀល និងប្រក់ដំបូលព្រះវិហារមួយខ្នង។ ជាមួយគ្នានោះដែរឯកឧត្តម បានប្រគល់ថវិកាជូនអភិបាលស្រុកវាលវែងដើម្បី ជួសជុលផ្លូវពីទីរួមស្រុកវាលវែង មកដល់ឃុំអូសោមចំនួន២០លានរៀល។
សូមបញ្ជាក់ផងដែរថា សាលាឆាន់នេះមានទទឹង១២ម៉ែត្រ បណ្តោយ២០ម៉ែត្រ និងមានដំបូលប្រក់ក្បឿង។