លោកជំទាវ មិថុនា ភូថង អញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារ អេ ប៊ី ស៊ី ចំនួន ៣២០នាក់


ខេត្តកោះកុង : ថ្ងៃអាទិត្យ ១៤ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញជួបសំណេះសំណាល ជាមួយគ្រួសារ អេ ប៊ី ស៊ី (ABC’s Family) ចំនួន ៣២០នាក់ ដែលមកបោះតង់លំហែរកាយ កម្សាន្តសប្បាយ និងឆ្លងឆ្នាំសកលនៅឆ្នេរកោះយ៉ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។