ឯកឧត្តម ទេព ងន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធសាលាឆាន់០១ខ្នង នៅវត្តអូរសោម


នាព្រឹកថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម ទេព​ ងន​ អនុប្រធានទី២ព្រឹទ្ធសភា​ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធសាលាឆាន់០១ខ្នង​ នៅវត្តអូរសោម​ ឃុំអូរសោម​ ស្រុកវាលវែង​ ខេត្តពោធិ៍សាត់​ ដោយមានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា​ អាជ្ញាធរស្រុក សិស្សានុសិស្ស​ និងប្រជាពលរដ្ឋជាច្រើនរូប។

​ក្នុងឱកាសនោះដែរឯកឧត្តម​ អនុប្រធានទី២ព្រឹទ្ធសភា​ក៏បាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣០០នាក់ដោយក្នុងម្នាក់ៗទទួលបានអាវរងារ០១​ និងសារ៉ុងមួយ​ ព្រមទាំងប្រគេនបន្ទះសូឡាចំនួន១០ផ្ទាំង​ បច្ច័យចូលរួមបុណ្យផ្កា ចំនួន២លានរៀល​ និងប្រក់ដំបូលព្រះវិហារមួយខ្នង។​ ជាមួយគ្នានោះដែរឯកឧត្តម​ បានប្រគល់ថវិកាជូនអភិបាលស្រុកវាលវែងដើម្បី ជួសជុលផ្លូវពីទីរួមស្រុកវាលវែង មកដល់ឃុំអូសោមចំនួន២០លានរៀល។

​សូមបញ្ជាក់ផងដែរថា​ សាលាឆាន់នេះមានទទឹង១២ម៉ែត្រ ​បណ្តោយ២០ម៉ែត្រ​ និងមានដំបូលប្រក់ក្បឿង។