នៅរសៀល ថ្ងៃ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ជាថ្ងៃបុណ្យមាឃបូជា ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៨ ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តប៉ៃលិន រួមនឹងក្រុមការងារ បានអញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេកព្រះអង្គធំ(ព្រះភ្នែន១០ម៉ែត្រ កំពស់១០ម៉ែត្រ) នៅវត្តភ្នំដំបងមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន អញ្ជើញចូលរួមពិធីបុណ្យពុទ្ធាភិសេកព្រះអង្គធំនៅវត្តភ្នំដំបងមង្គល
